Constitution of the Kingdom of Cambodia 1993, as amended to 2014
Legislature
  • English

    Khmer citizens of both sexes, at least twenty-five years old, have the right to stand as candidates for the elections of the members of the National Assembly.
    Khmer citizens of both sexes, at least forty years old, have the right to stand as candidates for the elections of the members of the Senate.
    Provisions depriving the right to vote and the right to stand as candidates for the elections shall be determined by the Electoral Law. (Art. 34)
  • Khmer
    ...
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
    បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យ គេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។ (មាត្រា ៣៤)
Legislature
  • English
    The National Assembly shall comprise at least 120 members.
    The Members of the National Assembly shall be elected by a universal, free, equal, direct suffrage and secret ballot.
    The National Assembly’s Members are re-eligible.
    Khmer citizens of both sexes, enjoying the right to vote, aged at least 25 years and having Khmer nationality by birth, have the right to be candidates to the National Assembly.
    The modalities and functioning of the elections shall be determined by the electoral law. (Art. 76)
  • Khmer
    រដ្ឋសភាមានសមាជិកជាតំណាងរាស្រ្តយ៉ាងតិច ១២០រូប។
    តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និង តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
    តំណាងរាស្ត្រអាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន។
    អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ មានសញ្ជាតិជាខ្មែរ តាំងពីកំណើត។
    បែបបទនិងការបំពេញមុខងារនៃការបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់ (មាត្រា ៧៦)
Legislature
  • English
    The National Assembly is an organ invested with legislative power which exercises its functions according to the provisions of the Constitution and the laws in force.
    … (Art. 90)
  • Khmer
    រដ្ឋសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។
    ...(មាត្រា៩០)
Legislature
  • English
    The Senate is an organ invested with legislative power which exercises its functions according to the provisions of the Constitution and the laws in force.
    The number of the Senators must not exceed half of the total number of the National Assembly’s Members.
    The Senate is composed of appointed members and members elected at restricted suffrage.
    The Senators can be appointed anew or re-eligible. Can be candidates to the Senate the Khmer citizens of both sexes enjoying the right to vote, aged 40 years at least and having Khmer nationality by birth. (Art. 99)
  • Khmer
    ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយ បំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។
    ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
    សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះ និងត្រូវជ្រើសតាំង ដោយការបោះឆ្នោតអសកលខ្លះ។
    សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំង និងជ្រើសតាំងសាជាថ្មីបាន ។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជន ព្រឹទ្ធសភា គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមាន សិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត។ (មាត្រា ៩៩)
Legislature
  • English
    Two Senators are appointed by the King.
    Two Senators are elected by the National Assembly at a relative majority vote.
    The other Senators are elected at a restricted suffrage. (Art. 100)
  • Khmer
    សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
    សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
    រីឯសមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។ (មាត្រា ១០០)
Legislature
  • English
    The modalities of the organization and the functioning of the appointment and the elections of the Senators as well as the determination of the voters, the electoral colleges and the electoral constituencies must be determined by a law. (Art. 101)
  • Khmer
    ការរៀបចំបែបបទ និងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោត ត្រូវចែងក្នុងច្បាប់មួយ។ (មាត្រា ១០១)
1

Constitution of the Kingdom of Cambodia 1993, as amended to 2014 (English). We are aware amendments to the present constitution were adopted in 2018, 2021 and 2022. These efforts have not yet been consolidated by the government. The date as used in the database reflects what is available publiclyAccording to Art. 5: “The official language and script are those in Khmer.”

Links to all sites last visited 27 December 2023