Constitution of the Kingdom of Cambodia 1993, as amended to 2014
Citizenship and Nationality
  • English
    Khmer citizen shall not be deprived of his/her nationality, …
    The acquisition of Khmer nationality shall be determined by law. (Art. 33)
  • Khmer
    ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិ។ ...
    ការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់។ (មាត្រា ៣៣)
Jurisdiction and Access
  • English
    The Constitutional Council shall have the competence to guarantee the respect of the Constitution, to interpret the Constitution and the Laws adopted by the National Assembly and definitively reviewed by the Senate.
    The Constitutional Council has the right to examine and to decide on litigations related to the elections of the Members of the National Assembly and to the elections of the Senators. (Art. 136)
  • Khmer
    ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរព រដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភា បានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។
    ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ (មាត្រា ១៣៦)
Jurisdiction and Access
  • English
    The King, the Prime Minister, the President of the National Assembly or one-tenth of the National Assembly’s Members, the President of the Senate or one-fourth of the Senators, may send the laws adopted by the National Assembly to the Constitutional Council for examination before their promulgation.
    The rules of procedure of the National Assembly, the rules of procedure of the Senate and the organic laws must be sent to the Constitutional Council for examination before their promulgation. … (Art. 140)
  • Khmer
    ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្រ្តចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួយមួយភាគបួន អាចបញ្ជូនច្បាប់ ដែលរដ្ឋសភាបានអនុម័តទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសឱ្យប្រើ។
    បទបញ្ជាផ្ទៃក្នុង រដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការ ទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសឱ្យប្រើ។ … (មាត្រា ១៤០)
Jurisdiction and Access
  • English
    After a law has been promulgated, the King, the President of the Senate, the President of the National Assembly, the Prime Minister, one-fourth of the Senators, one-tenth of the National Assembly’s Members, or the Courts can request the Constitutional Council to examine the constitutionality of that law.
    Any citizen has the right to raise the unconstitutionality of the laws through the intermediary of the National Assembly’s Members or that of the President of the National Assembly or of the Senators or of the President of the Senate, as provided in the aforementioned paragraph. (Art. 141)
  • Khmer
    ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសឱ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន តំណាងរាស្ត្រចំនួនមួយភាគដប់ ឬតុលាការ អាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ អំពីធម្មនុញ្ញភាពនៃច្បាប់នោះ។
    ប្រជារាស្ត្រមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់បាន តាមរយៈតំណាងរាស្ត្រ ឬប្រធានរដ្ឋសភា ឬសមាជិក ព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភា ដូចមានចែងក្នុងវាក្យខណ្ឌខាងលើ។ (មាត្រា ១៤១)
Jurisdiction and Access
  • English
    The King consults the Constitutional Council on any proposal aiming at amending the Constitution. (Art. 143)
  • Khmer
    ព្រះមហាក្សត្រ ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញចំពោះសេចក្តីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។ (មាត្រា ១៤៣)
Education
  • English
    Mother and father shall have the obligation to take care of their children, to bring them up and to educate them in order to become good citizens.
    … (Art. 47)
  • Khmer
    មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និង អប់រំកូនឱ្យទៅជាពលរដ្ឋល្អ។
    … (មាត្រា ៤៧)
Education
  • English
    The State shall protect and promote the right of the citizen to a quality education at all levels and shall take every measure to progressively make this education available to all the citizens.
    … (Art. 65)
  • Khmer
    រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលការអប់រំ ប្រកបដោយគុណភាពនៅគ្រប់កម្រិត និង ត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឱ្យការអប់រំនេះ បានទៅដល់ប្រជាពលរដ្ឋគ្រប់រូប។
    … (មាត្រា ៦៥)
Education
  • English
    The State shall establish a comprehensive and unified system of education throughout the country, capable of guaranteeing the principles of freedom of education and equal access to schooling, in order to offer each citizen the equal opportunity for the betterment of his/her living conditions. (Art. 66)
  • Khmer
    រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និង ឯកភាពនៅទូទាំងប្រទេស ដែលធានាឱ្យបាននូវគោលការណ៍សេរីភាព ខាងសិក្សាធិការ និងគោលការណ៍សមភាពក្នុងការអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ស្មើគ្នាក្នុងការកសាងជីវិត។ (មាត្រា ៦៦)
Education
  • English
    The State shall ensure for all citizens free primary and secondary education at public schools.
    Citizens shall receive schooling for at least nine years.
    … (Art. 68)
  • Khmer
    រដ្ឋផ្តល់ការអប់រំផ្នែកបឋម និងមធ្យមសិក្សា នៅសាលារៀនសាធារណៈ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដោយឥតបង់ថ្លៃ
    ប្រជាពលរដ្ឋ ត្រូវបានទទួលការអប់រំយ៉ាងតិច ប្រាំបួនឆ្នាំ។
    ... (មាត្រា ៦៨)
Employment Rights and Protection
  • English
    Khmer citizens of both sexes have the right to choose any employment according to their ability and to the needs of the society.
    Khmer citizens of both sexes shall receive equal pay for equal work.
    The work of housewife at home shall have equal value as the remunerated work done outside the home.
    Khmer citizens of both sexes shall have the right to enjoy social security and other social benefits as determined by law.
    … (Art. 36)
  • Khmer
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរ សមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្តីត្រូវការរបស់សង្គម។
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ ស្មើគ្នាចំពោះការងារដូចគ្នា។
    ការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់។
    ... (មាត្រា ៣៦)
Employment Rights and Protection
  • English

    The dismissal of woman worker for reason of pregnancy shall be prohibited. Woman shall have the right to take maternity leave with full pay and with guarantee of her seniority in employment and of other social benefits.
    The State and the society shall provide women, especially those underprivileged living in rural areas, with opportunities to benefit from assistance for a profession, for medical cares, for their children schooling and for decent living conditions. (Art. 46)
  • Khmer
    ...
    ត្រូវហាមឃាត់មិនឱ្យមានការបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សម្រាកនៅពេលសម្រាលកូនដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។
    រដ្ឋ និងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារី ជាពិសេសនារីនៅជនបទដែលគ្មានទីពឹងបានទទួលការឧបត្ថម្ភដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ។ (មាត្រា ៤៦)
Employment Rights and Protection
  • English
    The State shall establish a social security regime for workers and employees. (Art. 75)
  • Khmer
    រដ្ឋចាត់ចែងឱ្យមានរបបសន្តិសុខសង្គមដល់កម្មករ និងនិយោជិត។ (មាត្រា ៧៥)
Equality and Non-Discrimination
  • English

    Khmer citizens are equal before the law, enjoying the same rights, liberties and duties regardless of race, color, sex, language, beliefs, religions, political tendencies, birth origin, social status, wealth or other situations. … (Art. 31)
  • Khmer
    ...
    ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិ សេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬសា្ថនភាពឯទៀតឡើយ។ ... (មាត្រា ៣១)
Equality and Non-Discrimination
  • English
    All forms of discrimination against women shall be abolished.

    Men and women have equal rights in all fields, especially with respect to those of marriage and family.
    … (Art. 45)
  • Khmer
    ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្រី្តភេទ ត្រូវបំបាត់ចោល។
    ...
    បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ
    ... (មាត្រា ៤៥)
Obligations of the State
  • English

    to guarantee human rights, to ensure the respect of law, to be highly responsible for the destiny of the nation forever evolving toward progress, development and prosperity.
    … (Preamble)
  • Khmer
    ...
    ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ ឱ្យបានឈានឡើងរីកចម្រើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។
    ... (បុព្វកថា)
Obligations of the State
  • English
    The Kingdom of Cambodia recognizes and respects human rights as enshrined in the United Nations Charter, the Universal Declaration of Human rights and all the treaties and conventions related to human rights, women’s rights and children’s rights.
    … (Art. 31)
  • Khmer
    ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិ មនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។
    ... (មាត្រា ៣១)
Obligations of Private Parties
  • English

    The exercise of personal rights and liberties by any individual shall not adversely affect the rights and freedom of others. The exercise of such rights and liberties shall be in accordance with the law. (Art. 31)
  • Khmer
    ...
    ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវ ឱ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិ សេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។ (មាត្រា ៣១)
Judicial Protection
  • English

    The Judicial power is the guarantor of impartiality and the protector of the citizens’ rights and liberties.
    … (Art. 128)
  • Khmer

    អំណាចតុលាការ ធានារក្សាអនាគតិ និង ការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ។
    … (មាត្រា ១២៨)
Limitations and/or Derogations
  • English

    The exercise of personal rights and liberties by any individual shall not adversely affect the rights and freedom of others. The exercise of such rights and liberties shall be in accordance with the law. (Art. 31)
  • Khmer
    ...
    ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវ ឱ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិ សេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។ (មាត្រា ៣១)
Marriage and Family Life
  • English

    The work of housewife at home shall have equal value as the remunerated work done outside the home.
    … (Art. 36)
  • Khmer

    ការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
    … (មាត្រា ៣៦)
Marriage and Family Life
  • English
    ...
    Men and women have equal rights in all fields, especially with respect to those of marriage and family.
    Marriage shall be done according to the conditions set by the law and based on the principles of mutual consent and monogamy. (Art. 45)
  • Khmer
    ...
    បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។
    អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុង ច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្តីមួយ ប្រពន្ធមួយ។ (មាត្រា ៤៥)
Marriage and Family Life
  • English

    The dismissal of woman worker for reason of pregnancy shall be prohibited. Woman shall have the right to take maternity leave with full pay and with guarantee of her seniority in employment and of other social benefits.
    The State and the society shall provide women, especially those underprivileged living in rural areas, with opportunities to benefit from assistance for a profession, for medical cares, for their children schooling and for decent living conditions. (Art. 46)
  • Khmer
    ...
    ត្រូវហាមឃាត់មិនឱ្យមានការបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សម្រាកនៅពេលសម្រាលកូនដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍ សង្គមផ្សេងៗទៀត។
    រដ្ឋ និងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារី ជាពិសេសនារីនៅជនបទដែលគ្មានទីពឹងបានទទួលការ ឧបត្ថម្ភដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ។ (មាត្រា ៤៦)
Marriage and Family Life
  • English
    Mother and father shall have the obligation to take care of their children, to bring them up and to educate them in order to become good citizens.
    Children shall have the duty to attend to the needs of their aged parents and to take good care of them in accordance with Khmer custom. (Art. 47)
  • Khmer
    មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យ ទៅជាពលរដ្ឋល្អ។
    កូនមានករណីយកិច្ចចិញ្ចឹម និង បីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរា តាមទំនៀមទម្លាប់ខ្មែរ។ (មាត្រា ៤៧)
Marriage and Family Life
  • English
    The State shall give full consideration for children and mothers, by encouraging the creation of nurseries and by attending to women without support who have many children under their cares. (Art. 73)
  • Khmer
    រដ្ឋយកចិត្តទុកដាក់ចំពោះកុមារ និងមាតា។ រដ្ឋរៀបចំ ឱ្យមានទារកដ្ឋាន និងជួយឧបត្ថម្ភនារីដែលមានកូនច្រើនក្នុងបន្ទុក ហើយឥតទីពឹង។ (មាត្រា ៧៣)
Participation in Public Life and Institutions
  • English
    The Queen of Cambodia shall have no right to engage in politics, to assume a leading function in State or Government affairs, or to assume an administrative or political role.
    The Queen of Cambodia shall devote herself in tasks of social, humanitarian, religious interests, and assist the King in protocol and diplomatic obligations. (Art. 16)
  • Khmer
    ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិ ធ្វើនយោបាយ ទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។
    ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាទុកព្រះរាជកាយពល បំពេញព្រះរាជភារៈបម្រើប្រយោជន៍ សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្វ ផ្នែកពិធីការ និងការទូត។ (មាត្រា ១៦)
Participation in Public Life and Institutions
  • English
    Khmer citizens of both sexes have the right to participate actively in the political, economic, social and cultural life of the nation.
    … (Art. 35)
  • Khmer
    ប្រជាពលដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
    ... (មាត្រា ៣៥)
Participation in Public Life and Institutions
  • English
    The National Congress allows the citizens to be directly informed on various affairs of national interest, to raise issues and to submit suggestions to the State authorities for a solution.
    Khmer citizens of both sexes have the right to participate in the National Congress. (Art. 147)
  • Khmer
    សមាជជាតិបើកឱ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់ អំពី កិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ និងលើកបញ្ហា និងសំណូមពរជូនរដ្ឋអំណាចដោះស្រាយ។
    ប្រជារាស្ត្រខ្មែរទាំងពីរភេទ មានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ។ (មាត្រា ១៤៧)
Political Rights and Association
  • English
    The Queen of Cambodia shall have no right to engage in politics, to assume a leading function in State or Government affairs, or to assume an administrative or political role.
    The Queen of Cambodia shall devote herself in tasks of social, humanitarian, religious interests, and assist the King in protocol and diplomatic obligations. (Art. 16)
  • Khmer
    ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិ ធ្វើនយោបាយ ទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំ រាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។
    ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាទុកព្រះរាជកាយពល បំពេញព្រះរាជភារៈបម្រើប្រយោជន៍ សង្គម មនុស្សធម៌ សាសនា និងជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្វ ផ្នែកពិធីការ និងការទូត។ (មាត្រា ១៦)
Political Rights and Association
  • English
    Khmer citizens of both sexes shall enjoy the right to vote and to stand as candidates for the election.
    Khmer citizens of both sexes, at least eighteen years old, have the right to vote.
    Khmer citizens of both sexes, at least twenty-five years old, have the right to stand as candidates for the elections of the members of the National Assembly.
    Khmer citizens of both sexes, at least forty years old, have the right to stand as candidates for the elections of the members of the Senate.
    Provisions depriving the right to vote and the right to stand as candidates for the elections shall be determined by the Electoral Law. (Art. 34)
  • Khmer
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
    បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យ គេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។ (មាត្រា ៣៤)
Political Rights and Association
  • English
    Khmer citizens of both sexes have the right to participate actively in the political, economic, social and cultural life of the nation.
    … (Art. 35)
  • Khmer
    ប្រជាពលដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
    ... (មាត្រា ៣៥)
Political Rights and Association
  • English
    Khmer citizens shall have the right to create associations and political parties. This right shall be determined by law.
    Khmer citizens may participate in mass organizations meant for mutual assistance, protection of national realizations and social order. (Art. 42)
  • Khmer
    ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និង គណបក្ស នយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
    ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការ មហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។ (មាត្រា ៤២)
Electoral Bodies
  • English
    The National Election Committee is the body which has the competence for organizing, regulating and administering the Elections of the Senators and the Elections of the Members of the National Assembly and other elections as determined by law.
    … (Art. 150)
  • Khmer
    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់។
    ...(មាត្រា ១៥០)
Head of State
  • English
    The King of Cambodia shall reign, but not govern.
    The King is the Head of State for life.
    … (Art. 7)
  • Khmer
    ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។
    ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។
    ... (មាត្រា៧)
Head of State
  • English

    The King shall be the guarantor of the national independence, the sovereignty and the territorial integrity of the Kingdom of Cambodia, and the guarantor for the respect of citizens’ rights and freedom, and of international treaties. (Art. 8)
  • Khmer
    ...
    ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិនានា។ (មាត្រា ៨)
Head of State
  • English
    The Cambodian monarchy is an elective monarchy.
    The King can not appoint His heir to the throne. (Art. 10)
  • Khmer
    របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។
    ព្រះមហាក្សត្រ ទ្រង់ឥតមានព្រះរាជអំណាចចាត់តាំង ព្រះរជ្ជទាយាទសម្រាប់គ្រងរាជសម្បត្តិឡើយ។ (មាត្រា ១0)
Head of State
  • English
    Within a period not exceeding seven days, the new King of Cambodia shall be elected by the Crown Council.
    The membership of the Crown Council shall be composed of:
    – The President of the Senate
    – The President of the National Assembly
    – The Prime Minister
    – The Supreme Patriarchs of the two religious orders, Mahanikaya and Dhammayutikanikaya
    – The First and Second Vice-Presidents of the Senate
    – The First and Second Vice-Presidents of the National Assembly
    The organization and functioning of the Crown Council shall be determined by law. (Art. 13)
  • Khmer
    ក្នុងរយៈពេលមិនលើសពីប្រាំពីរថ្ងៃ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ ។
    សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន ៖
    – ប្រធានព្រឹទ្ធសភា
    – ប្រធានរដ្ឋសភា
    – នាយករដ្ឋមន្រ្តី
    – សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
    – អនុប្រធានទី១ និងអនុប្រធាន២ នៃព្រឹទ្ធសភា
    – អនុប្រធានទី១និង អនុប្រធានទី២ នៃរដ្ឋសភា
    ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បតិ្ដនឹងមានកំណត់ក្នុងច្បាប់មួយ។ (មាត្រា ១៣)
Head of State
  • English
    Shall be elected King of Cambodia, a member of the Royal family, aged at least 30 years, descendant of King Ang Duong or of King Norodom or also of King Sisowath.
    ... (Art. 14)
  • Khmer
    ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គឌួង ឬព្រះមហាក្សត្រនរោត្តម ឬក៏ព្រះមហាក្សត្រស៊ីសុវត្ថិ ។
    ... (មាត្រា ១៤)
Government
  • English
    The King shall appoint the Prime Minister and the Council of Ministers in accordance with the procedures stipulated in Article 119 new. (Art. 19)
  • Khmer
    ព្រះមហាក្សត្រ ទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ ថ្មី។ (មាត្រា ១៩)
Government
  • English
    The Council of Ministers is the Royal Government of the Kingdom of Cambodia.
    The Council of Ministers shall be headed by a Prime Minister, assisted by Deputy Prime Ministers as well by Senior Ministers, and Ministers as members. (Art. 118)
  • Khmer
    គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
    គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្រ្តីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រីជាសមាជិក ។ (មាត្រា ១១៨)
Government
  • English
    Upon the proposal of the President of the National Assembly in agreement with the two Vice-Presidents, the King assigns a high ranking personality among the Members of National Assembly from the elections winning party, to form the Royal Government. This assigned high ranking personality, accompanied by his collaborators who are Members of the National Assembly or members of the parties represented at the National Assembly and who are in charge of ministerial functions within the Royal Government, solicits the confidence from the National Assembly. Once the National Assembly has voted the confidence, the King signs the Kret appointing the whole Council of Ministers.
    … (Art. 119)
  • Khmer
    តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពី អនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំង វរជនមួយរូប ក្នុងចំណោមតំណាងរាស្រ្តនៃគណបក្ស ដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវ បានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គង ឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្ត ហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យ តែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។
    ... (មាត្រា ១១៩)
Legislature
  • English

    Khmer citizens of both sexes, at least twenty-five years old, have the right to stand as candidates for the elections of the members of the National Assembly.
    Khmer citizens of both sexes, at least forty years old, have the right to stand as candidates for the elections of the members of the Senate.
    Provisions depriving the right to vote and the right to stand as candidates for the elections shall be determined by the Electoral Law. (Art. 34)
  • Khmer
    ...
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
    បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យ គេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។ (មាត្រា ៣៤)
Legislature
  • English
    The National Assembly shall comprise at least 120 members.
    The Members of the National Assembly shall be elected by a universal, free, equal, direct suffrage and secret ballot.
    The National Assembly’s Members are re-eligible.
    Khmer citizens of both sexes, enjoying the right to vote, aged at least 25 years and having Khmer nationality by birth, have the right to be candidates to the National Assembly.
    The modalities and functioning of the elections shall be determined by the electoral law. (Art. 76)
  • Khmer
    រដ្ឋសភាមានសមាជិកជាតំណាងរាស្រ្តយ៉ាងតិច ១២០រូប។
    តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និង តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
    តំណាងរាស្ត្រអាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន។
    អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ មានសញ្ជាតិជាខ្មែរ តាំងពីកំណើត។
    បែបបទនិងការបំពេញមុខងារនៃការបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់ (មាត្រា ៧៦)
Legislature
  • English
    The National Assembly is an organ invested with legislative power which exercises its functions according to the provisions of the Constitution and the laws in force.
    … (Art. 90)
  • Khmer
    រដ្ឋសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។
    ...(មាត្រា៩០)
Legislature
  • English
    The Senate is an organ invested with legislative power which exercises its functions according to the provisions of the Constitution and the laws in force.
    The number of the Senators must not exceed half of the total number of the National Assembly’s Members.
    The Senate is composed of appointed members and members elected at restricted suffrage.
    The Senators can be appointed anew or re-eligible. Can be candidates to the Senate the Khmer citizens of both sexes enjoying the right to vote, aged 40 years at least and having Khmer nationality by birth. (Art. 99)
  • Khmer
    ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយ បំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។
    ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
    សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះ និងត្រូវជ្រើសតាំង ដោយការបោះឆ្នោតអសកលខ្លះ។
    សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំង និងជ្រើសតាំងសាជាថ្មីបាន ។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជន ព្រឹទ្ធសភា គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមាន សិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត។ (មាត្រា ៩៩)
Legislature
  • English
    Two Senators are appointed by the King.
    Two Senators are elected by the National Assembly at a relative majority vote.
    The other Senators are elected at a restricted suffrage. (Art. 100)
  • Khmer
    សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
    សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
    រីឯសមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។ (មាត្រា ១០០)
Legislature
  • English
    The modalities of the organization and the functioning of the appointment and the elections of the Senators as well as the determination of the voters, the electoral colleges and the electoral constituencies must be determined by a law. (Art. 101)
  • Khmer
    ការរៀបចំបែបបទ និងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោត ត្រូវចែងក្នុងច្បាប់មួយ។ (មាត្រា ១០១)
Property, Inheritance and Land Tenure
  • English
    All persons, individually or collectively, shall have the right to ownership. Only natural person or legal entity of Khmer nationality shall have the right to land ownership.
    Legal private ownership shall be protected by law.
    … (Art. 44)
  • Khmer
    ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។
    កម្មសិទ្ធិឯកជនស្របច្បាប់ ឋិតនៅក្រោមការគាំពារនៃច្បាប់។
    ... (មាត្រា ៤៤)
Property, Inheritance and Land Tenure
  • English

    Khmer citizens of both sexes shall respect public property and legally acquired private property. (Art. 50)
  • Khmer
    ...
    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពទ្រព្យសម្បត្តិ សាធារណៈ និងកម្មសិទ្ធិស្របច្បាប់របស់ឯកជន។ (មាត្រា ៥០)
Protection from Violence
  • English
    Everyone has the right to life, liberty and security of person.
    … (Art. 32)
  • Khmer
    ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។
    ... (មាត្រា ៣២)
Protection from Violence
  • English
    The law forbids any physical abuse against any individual.
    The law protects the life, the honour and the dignity of the citizens.

    Confessions obtained by physical torture or mental pressure shall not be admissible as evidence of guilt.
    … (Art. 38)
  • Khmer
    ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយ បុគ្គលណាមួយឡើយ។
    ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
    ...
    ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។
    ... (មាត្រា ៣៨)
Protection from Violence
  • English

    The exploitation of women’s labour shall be prohibited.
    … (Art. 45)
  • Khmer
    ...
    ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី ត្រូវហាមឃាត់។
    ... (មាត្រា ៤៥)
Protection from Violence
  • English
    Human trafficking, exploitation of prostitution and obscenities which affect the dignity of women shall be prohibited.
    … (Art. 46)
  • Khmer
    អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់។
    ... (មាត្រា ៤៦)
Protection from Violence
  • English
    The State shall assure the protection of children’s rights as enshrined in the Convention on Children, especially, the right to life, the right to education, the right to protection during wartime and the right to protection from economic or sexual exploitation.
    The State shall protect children from all kinds of labour that can be detrimental to their education and their schooling, or to their health or their welfare. (Art. 48)
  • Khmer
    រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្រ្គាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ។
    រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារ ឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់កុមារ។ (មាត្រា ៤៨)
Public Institutions and Services
  • English

    Khmer citizens of both sexes shall have the right to enjoy social security and other social benefits as determined by law.
    … (Art. 36)
  • Khmer

    ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានា រ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ចដែលមាន ចែងក្នុងច្បាប់។
    … (មាត្រា ៣៦)
Public Institutions and Services
  • English

    The State and the society shall provide women, especially those underprivileged living in rural areas, with opportunities to benefit from assistance for a profession, for medical cares, for their children schooling and for decent living conditions. (Art. 46)
  • Khmer
    ...
    រដ្ឋ និងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារី ជាពិសេសនារីនៅជនបទដែលគ្មានទីពឹងបានទទួលការឧបត្ថម្ភដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ។ (មាត្រា ៤៦)
Public Institutions and Services
  • English
    The health of the people shall be guaranteed. The State shall give full consideration to disease prevention and medical cares. Poor people shall receive free medical consultations in public hospitals, infirmaries and maternities.
    The State shall establish infirmaries and maternities in rural areas. (Art. 72)
  • Khmer
    សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា ។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជំងឺ និងព្យាបាលជំងឺ ។ ប្រជារាស្ត្រ ក្រីក្រត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាធារណៈ។
    រដ្ឋរៀបចំឱ្យមានគិលានដ្ឋាន និងមន្ទីរសម្ភពដល់ជនបទ។ (មាត្រា ៧២)
Public Institutions and Services
  • English
    The State shall give full consideration for children and mothers, by encouraging the creation of nurseries and by attending to women without support who have many children under their cares. (Art. 73)
  • Khmer
    រដ្ឋយកចិត្តទុកដាក់ចំពោះកុមារ និងមាតា។ រដ្ឋរៀបចំឱ្យមានទារកដ្ឋាន និងជួយឧបត្ថម្ភនារីដែលមានកូនច្រើនក្នុងបន្ទុក ហើយឥតទីពឹង។ (មាត្រា ៧៣)
Status of the Constitution
  • English
    Every Khmer citizen shall respect the Constitution and the laws.
    … (Art. 49)
  • Khmer
    ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។
    ... (មាត្រា ៤៩)
Status of the Constitution
  • English
    A provision of any article, declared by the Constitutional Council not in conformity with the Constitution, cannot be promulgated or implemented.
    The decision of the Constitutional Council is final without recourse. (Art. 142)
  • Khmer
    បទប្បញ្ញត្តិក្នុងមាត្រាណាដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា មិនស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចយកទោប្រកាសឱ្យប្រើ ឬយកទៅអនុវត្តបានឡើយ។
    សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្ដីសំរេចបិទផ្លូវតវ៉ា។ (មាត្រា ១៤២)
Status of the Constitution
  • English
    The present Constitution is the supreme law of the Kingdom of Cambodia.
    All the laws and decisions of all the state institutions must be absolutely in conformity with the Constitution. (Art. 152)
  • Khmer
    រដ្ឋធម្មនុញ្ញនេះជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
    ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ (មាត្រា ១៥២)
Status of the Constitution
  • English
    Laws and normative acts in Cambodia that guarantee the State properties, the rights, the liberties and the legal properties of private persons and that are in conformity with the national interests, shall remain in force until the new texts are made to amend or to abrogate them, except the provisions contrary to the spirit of the present Constitution. (Art. 160)
  • Khmer
    ច្បាប់ និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជា ដែលធានាការពារបាននូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិ សេរីភាព និងទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់របស់បុគ្គល និងដែលសមស្របនឹងប្រយោជន៍ជាតិ ត្រូវមានអានុភាព អនុវត្តបន្តទៅមុខទៀត រហូតដល់មានអត្ថបទថ្មីមកកែប្រែ ឬលុបចោល លើកលែងតែបទប្បញ្ញត្តិណាដែលផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញនេះ។ (មាត្រា ១៦០)
Status of International Law
  • English
    The Kingdom of Cambodia recognizes and respects human rights as enshrined in the United Nations Charter, the Universal Declaration of Human rights and all the treaties and conventions related to human rights, women’s rights and children’s rights.
    … (Art. 31)
  • Khmer
    ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិ មនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
    ... (មាត្រា ៣១)
Religious Law
  • English

    Buddhism is State’s religion. (Art. 43)
  • Khmer
    ...
    ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ (មាត្រា ៤៣)
Women’s Rights
  • English
    All forms of discrimination against women shall be abolished.
    The exploitation of women’s labour shall be prohibited.
    Men and women have equal rights in all fields, especially with respect to those of marriage and family.
    Marriage shall be done according to the conditions set by the law and based on the principles of mutual consent and monogamy. (Art. 45)
  • Khmer
    ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្រី្តភេទ ត្រូវបំបាត់ចោល។
    ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី ត្រូវហាមឃាត់។
    បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។
    អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្តីមួយ ប្រពន្ធមួយ។ (មាត្រា ៤៥)
Women’s Rights
  • English
    Human trafficking, exploitation of prostitution and obscenities which affect the dignity of women shall be prohibited.
    The dismissal of woman worker for reason of pregnancy shall be prohibited.
    Woman shall have the right to take maternity leave with full pay and with guarantee of her seniority in employment and of other social benefits.
    The State and the society shall provide women, especially those underprivileged living in rural areas, with opportunities to benefit from assistance for a profession, for medical cares, for their children schooling and for decent living conditions. (Art. 46)
  • Khmer
    អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និង អំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់នារី ត្រូវហាមឃាត់។
    ត្រូវហាមឃាត់មិនឱ្យមានការបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌។
    នារីមានសិទ្ធិឈប់សំរាកនៅពេល សំរាលកូនដោយទទួលប្រាក់បៀវត្ស និងដោយមានការ ធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍ សង្គមផ្សេងៗទៀត។
    រដ្ឋ និង សង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារី ជាពិសេសនារីនៅជនបទដែលគ្មានទីពឹងបានទទួលការឧបត្ថម្ភដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ។ (មាត្រា ៤៦)
1

Constitution of the Kingdom of Cambodia 1993, as amended to 2014 (English). We are aware amendments to the present constitution were adopted in 2018, 2021 and 2022. These efforts have not yet been consolidated by the government. The date as used in the database reflects what is available publiclyAccording to Art. 5: “The official language and script are those in Khmer.”

Links to all sites last visited 27 December 2023