SEARCH DATABASE
The Global Gender Equality Constitutional Database is a repository of gender equality related provisions in 194 constitutions from around the world. The Database was updated in partnership with the International Bar Association's Human Rights Institute (IBAHRI) and with support from the Swedish International Development Agency (SIDA) and the Government of Japan. Experience its wealth and depth of information by starting your search now.
ABOUT 14 RESULTS
Head of State
Cambodia
- EnglishWithin a period not exceeding seven days, the new King of Cambodia shall be elected by the Crown Council.
The membership of the Crown Council shall be composed of:
– The President of the Senate
– The President of the National Assembly
– The Prime Minister
– The Supreme Patriarchs of the two religious orders, Mahanikaya and Dhammayutikanikaya
– The First and Second Vice-Presidents of the Senate
– The First and Second Vice-Presidents of the National Assembly
The organization and functioning of the Crown Council shall be determined by law. (Art. 13) - Khmerក្នុងរយៈពេលមិនលើសពីប្រាំពីរថ្ងៃ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ ។
សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន ៖
– ប្រធានព្រឹទ្ធសភា
– ប្រធានរដ្ឋសភា
– នាយករដ្ឋមន្រ្តី
– សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
– អនុប្រធានទី១ និងអនុប្រធាន២ នៃព្រឹទ្ធសភា
– អនុប្រធានទី១និង អនុប្រធានទី២ នៃរដ្ឋសភា
ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បតិ្ដនឹងមានកំណត់ក្នុងច្បាប់មួយ។ (មាត្រា ១៣)
Head of State
Cambodia
- EnglishThe Cambodian monarchy is an elective monarchy.
The King can not appoint His heir to the throne. (Art. 10) - Khmerរបបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។
ព្រះមហាក្សត្រ ទ្រង់ឥតមានព្រះរាជអំណាចចាត់តាំង ព្រះរជ្ជទាយាទសម្រាប់គ្រងរាជសម្បត្តិឡើយ។ (មាត្រា ១0)
Head of State
Cambodia
- English…
The King shall be the guarantor of the national independence, the sovereignty and the territorial integrity of the Kingdom of Cambodia, and the guarantor for the respect of citizens’ rights and freedom, and of international treaties. (Art. 8) - Khmer...
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិនានា។ (មាត្រា ៨)
Head of State
Cambodia
- EnglishThe King of Cambodia shall reign, but not govern.
The King is the Head of State for life.
… (Art. 7) - Khmerព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។
ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។
... (មាត្រា៧)
Head of State
Cambodia
- EnglishShall be elected King of Cambodia, a member of the Royal family, aged at least 30 years, descendant of King Ang Duong or of King Norodom or also of King Sisowath.
... (Art. 14) - Khmerត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គឌួង ឬព្រះមហាក្សត្រនរោត្តម ឬក៏ព្រះមហាក្សត្រស៊ីសុវត្ថិ ។
... (មាត្រា ១៤)
Government
Cambodia
- EnglishThe Council of Ministers is the Royal Government of the Kingdom of Cambodia.
The Council of Ministers shall be headed by a Prime Minister, assisted by Deputy Prime Ministers as well by Senior Ministers, and Ministers as members. (Art. 118) - Khmerគណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្រ្តីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រីជាសមាជិក ។ (មាត្រា ១១៨)
Government
Cambodia
- EnglishThe King shall appoint the Prime Minister and the Council of Ministers in accordance with the procedures stipulated in Article 119 new. (Art. 19)
- Khmerព្រះមហាក្សត្រ ទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ ថ្មី។ (មាត្រា ១៩)
Government
Cambodia
- EnglishUpon the proposal of the President of the National Assembly in agreement with the two Vice-Presidents, the King assigns a high ranking personality among the Members of National Assembly from the elections winning party, to form the Royal Government. This assigned high ranking personality, accompanied by his collaborators who are Members of the National Assembly or members of the parties represented at the National Assembly and who are in charge of ministerial functions within the Royal Government, solicits the confidence from the National Assembly. Once the National Assembly has voted the confidence, the King signs the Kret appointing the whole Council of Ministers.
… (Art. 119) - Khmerតាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពី អនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំង វរជនមួយរូប ក្នុងចំណោមតំណាងរាស្រ្តនៃគណបក្ស ដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវ បានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គង ឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្ត ហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យ តែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។
... (មាត្រា ១១៩)
Legislature
Cambodia
- EnglishTwo Senators are appointed by the King.
Two Senators are elected by the National Assembly at a relative majority vote.
The other Senators are elected at a restricted suffrage. (Art. 100) - Khmerសមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
រីឯសមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។ (មាត្រា ១០០)
Legislature
Cambodia
- EnglishThe Senate is an organ invested with legislative power which exercises its functions according to the provisions of the Constitution and the laws in force.
The number of the Senators must not exceed half of the total number of the National Assembly’s Members.
The Senate is composed of appointed members and members elected at restricted suffrage.
The Senators can be appointed anew or re-eligible. Can be candidates to the Senate the Khmer citizens of both sexes enjoying the right to vote, aged 40 years at least and having Khmer nationality by birth. (Art. 99) - Khmerព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយ បំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។
ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះ និងត្រូវជ្រើសតាំង ដោយការបោះឆ្នោតអសកលខ្លះ។
សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំង និងជ្រើសតាំងសាជាថ្មីបាន ។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជន ព្រឹទ្ធសភា គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមាន សិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត។ (មាត្រា ៩៩)