SEARCH DATABASE
The Global Gender Equality Constitutional Database is a repository of gender equality related provisions in 194 constitutions from around the world. The Database was updated in partnership with the International Bar Association's Human Rights Institute (IBAHRI) and with support from the Swedish International Development Agency (SIDA) and the Government of Japan. Experience its wealth and depth of information by starting your search now.
ABOUT 19 RESULTS
Political Rights and Association
Cambodia
- EnglishKhmer citizens shall have the right to create associations and political parties. This right shall be determined by law.
Khmer citizens may participate in mass organizations meant for mutual assistance, protection of national realizations and social order. (Art. 42) - Khmerប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និង គណបក្ស នយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការ មហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។ (មាត្រា ៤២)
Political Rights and Association
Cambodia
- EnglishKhmer citizens of both sexes have the right to participate actively in the political, economic, social and cultural life of the nation.
… (Art. 35) - Khmerប្រជាពលដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
... (មាត្រា ៣៥)
Political Rights and Association
Cambodia
- EnglishKhmer citizens of both sexes shall enjoy the right to vote and to stand as candidates for the election.
Khmer citizens of both sexes, at least eighteen years old, have the right to vote.
Khmer citizens of both sexes, at least twenty-five years old, have the right to stand as candidates for the elections of the members of the National Assembly.
Khmer citizens of both sexes, at least forty years old, have the right to stand as candidates for the elections of the members of the Senate.
Provisions depriving the right to vote and the right to stand as candidates for the elections shall be determined by the Electoral Law. (Art. 34) - Khmerប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យ គេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។ (មាត្រា ៣៤)
Political Rights and Association
Cambodia
- EnglishThe Queen of Cambodia shall have no right to engage in politics, to assume a leading function in State or Government affairs, or to assume an administrative or political role.
The Queen of Cambodia shall devote herself in tasks of social, humanitarian, religious interests, and assist the King in protocol and diplomatic obligations. (Art. 16) - Khmerព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិ ធ្វើនយោបាយ ទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំ រាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។
ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាទុកព្រះរាជកាយពល បំពេញព្រះរាជភារៈបម្រើប្រយោជន៍ សង្គម មនុស្សធម៌ សាសនា និងជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្វ ផ្នែកពិធីការ និងការទូត។ (មាត្រា ១៦)
Electoral Bodies
Cambodia
- EnglishThe National Election Committee is the body which has the competence for organizing, regulating and administering the Elections of the Senators and the Elections of the Members of the National Assembly and other elections as determined by law.
… (Art. 150) - Khmerគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់។
...(មាត្រា ១៥០)
Head of State
Cambodia
- EnglishThe King of Cambodia shall reign, but not govern.
The King is the Head of State for life.
… (Art. 7) - Khmerព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។
ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។
... (មាត្រា៧)
Head of State
Cambodia
- EnglishShall be elected King of Cambodia, a member of the Royal family, aged at least 30 years, descendant of King Ang Duong or of King Norodom or also of King Sisowath.
... (Art. 14) - Khmerត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គឌួង ឬព្រះមហាក្សត្រនរោត្តម ឬក៏ព្រះមហាក្សត្រស៊ីសុវត្ថិ ។
... (មាត្រា ១៤)
Head of State
Cambodia
- EnglishWithin a period not exceeding seven days, the new King of Cambodia shall be elected by the Crown Council.
The membership of the Crown Council shall be composed of:
– The President of the Senate
– The President of the National Assembly
– The Prime Minister
– The Supreme Patriarchs of the two religious orders, Mahanikaya and Dhammayutikanikaya
– The First and Second Vice-Presidents of the Senate
– The First and Second Vice-Presidents of the National Assembly
The organization and functioning of the Crown Council shall be determined by law. (Art. 13) - Khmerក្នុងរយៈពេលមិនលើសពីប្រាំពីរថ្ងៃ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ ។
សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន ៖
– ប្រធានព្រឹទ្ធសភា
– ប្រធានរដ្ឋសភា
– នាយករដ្ឋមន្រ្តី
– សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
– អនុប្រធានទី១ និងអនុប្រធាន២ នៃព្រឹទ្ធសភា
– អនុប្រធានទី១និង អនុប្រធានទី២ នៃរដ្ឋសភា
ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បតិ្ដនឹងមានកំណត់ក្នុងច្បាប់មួយ។ (មាត្រា ១៣)
Head of State
Cambodia
- EnglishThe Cambodian monarchy is an elective monarchy.
The King can not appoint His heir to the throne. (Art. 10) - Khmerរបបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។
ព្រះមហាក្សត្រ ទ្រង់ឥតមានព្រះរាជអំណាចចាត់តាំង ព្រះរជ្ជទាយាទសម្រាប់គ្រងរាជសម្បត្តិឡើយ។ (មាត្រា ១0)
Head of State
Cambodia
- English…
The King shall be the guarantor of the national independence, the sovereignty and the territorial integrity of the Kingdom of Cambodia, and the guarantor for the respect of citizens’ rights and freedom, and of international treaties. (Art. 8) - Khmer...
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិនានា។ (មាត្រា ៨)